អានច្រើនកើនចំណេះ អានម្តងមិនចេះត្រូវអានម្តងទៀត

បើអានចប់ហើយ មិនក្លាយជាអ្នកមាន Napoleon Hill និង Robert T. Kiyosaki ត្រូវទទួលខុសត្រូវ។ ........................................................................................

អានច្រើនកើនចំណេះ អានម្តងមិនចេះត្រូវអានម្តងទៀត 
អានច្រើនមិនចោលម្សៀត អានហើយគិតទៀតទើបមានតម្លៃ។

អ្នកដឹងច្រើនមិនទាន់គ្រប់ អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ
ដឹងហើយមិនធ្វើគឺជារឿងព្រួយ ដឹងមួយធ្វើមួយទើបជាការល្អ។

អ្នកពូកែអានសំបូរទ្រឹស្តី អ្នកពូកែនិយាយមិនចូលចិត្តធ្វើ អ្នកពូកែប្រាប់ច្រើនតែជាថ្នាក់លើ អ្នកពូកែធ្វើគឺជាកូនចៅ។ 

ចង់ចេះត្រូវខំរៀន ចង់មានត្រូវចេះសន្សំ ចង់ឡើងដំណែងត្រូវហ៊ានធ្វើការធំ ចង់បានសុខដុម ត្រូវគិតមនុស្សជុំវិញខ្នួន។ 

អ្នកមានច្រើនខ្លាចក្រ ចំណែកអ្នកក្រច្រើនខ្លាចមាន ការគិតធ្វើតាមឃ្លាន ទោះបីគ្មានក៍អស់ចិត្ត។ 

មនុស្សជោគជ័យច្រើននិយាយត្រូវ ទោះគ្មានផ្លូវក៏ទៅបាន ឃើញឆ្មាថាខ្លានៅស្តាប់បាន ដល់ពេលធ្លាក់ប្រាណទើបដឹងខ្លួន។

Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

សុភាសិតខ្មែរ