ថែរក្សាបុគ្គលិកឱ្យល្អពួកគេមិនចង់ទៅ

បុគ្គលិកទទួលបានការបណ្តុះបណ្តាលពេញលេញ និងត្រឹមត្រូវមិនប្រាកដថាក្រុមហ៊ុនទទួលផលិតភាពការងារច្រើនជាងមុនឡើយ ដ៏រាបណាបុគ្គលិកទាំងនោះមិនទាន់ទទួលបានការថែរក្សានិងយកចិត្តទុកដាក់។ 

ក្រុមហ៊ុនថែរក្សាបុគ្គលិក ប្រៀបបានដូចឪពុកម្តាយចិញ្ចឹមកូនអញ្ចឹងដែរ ផ្តើមដំបូងពីការផ្តល់កំណើត រហូតដល់ពេលកូនៗមានគ្រួសារនិងជោគជ័យក្នុងជិវិត។ ចំពោះក្រុមហ៊ុនក៏ដូចគ្នាដែរ រាប់ចាប់តាំងពីការជ្រើសរើសចូលដំបូង បណ្តុះបណ្តាលបន្ថែម ថែរក្សាឱ្យបានល្អ និងធ្វើឱ្យបុគ្គលិកជោគជ័យជាមួយក្រុមហ៊ុន។ 

ការគ្រប់គ្រង និងការដឹកនាំបុគ្គលិកគឺជារឿងមួយដ៏លំបាកនិងស្មុកស្មាញបំផុតនៅក្នុងក្រុមហ៊ុននិមួយៗ ប៉ុន្តែក្រុមហ៊ុនត្រូវតែហ៊ានប្រឈមជាមួយបញ្ហានេះ ដោយសារគុណភាពរបស់ផលិតផលគឺពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ។

Comments

Unknown said…
TEACHER, I DO LIKE YOUR STATEMENTS. I HAVE LEARNED AND GROWN A LOT SINCE I STARTED WORKING IN NTC GROUP.
khimphon said…
I am delighted to hear that. Thanks!