គិតត្រូវធ្វើត្រូវដើម្បីបន្តដំណើរទៅមុខ

ប្រសិនបើអ្នក......
- គិតត្រូវ ធ្វើខុស ជួបរៀមច្បងដើម្បីសុំបទពិសោធន៍
- គិតខុស ធ្វើត្រូវ ជួបពេទ្យផ្លូវចិត្តដើម្បីពិភាក្សា
- គិតខុស ធ្វើខុស ជួបព្រះសង្ឃដើម្បីស្រោចទឹក
- គិតត្រូវ ធ្វើត្រូវ ជួប បន្តដំណើរទៅមុខ
អ្វីៗគ្រប់យ៉ាងផ្តើមចេញពីការគិតទាំងអស់ មុនសម្រេចចិត្តធ្វើអ្វីមួយអ្នកត្រូវគិតឱ្យបានច្បាស់លាស់ ទាំងផលវិជ្ជមាន និងផលអវិជ្ជមាន។ ប្រសិនបើអ្នកធ្វើដោយមិនបានគិតទុកមុន ប្រៀបបានការធ្វើដំណើរក្នុងរយៈផ្លូវដ៏សែនឆ្ងាយ ដោយមិនដឹងថាតើត្រូវឈប់សម្រាកនៅកន្លែងណា? ទីបំផុតអ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាងសូម្បីតែក្តីសុបិនរបស់អ្នកផ្ទាល់។ 
មនុស្សភាគច្រើនតែងតែចង់បាននូវសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប៉ុន្តែក្រោយពេលបានសេចក្តីសុខហើយ ការថែរក្សាហាក់ដូចជាមិនបានល្អប្រសើរឡើយ ព្រោះតែភាពជ្រុលនិយម និងមោទនភាពក្នុងបច្ចុប្បន្នភាព។ 


Comments