បន្តអភិវឌ្ឍខ្លួនបន្តអភិវឌ្ឍស្ថាប័ន

ស្ថាប័នមិនអាចរីកចម្រីនប្រសិនបើបុគ្គលិកមិនមានការអភិវឌ្ឍខ្លួន និងមិនមានក្តីសុបិន្ត។

ស្ថាប័នមួយអាចជួបឧបសគ្គប្រសិនបើបុគ្គលិកព្យាយាមដើរលើផ្លូវខុស និងមិនចង់ចូលរួមអភិវឌ្ឍស្ថាប័ន។

រសជាតិឆ្ងាញ់នៃសម្លមិនអាស្រ័យទៅលើសាច់ច្រើននោះទេគឺអាស្រ័យទៅលើគ្រឿងផ្សំ និងវិធីសាស្រ្តនៃការចំអិនរបស់ចុងភៅ។ 

ស្ថាប័នប្រៀបបានទៅនឹងសម្លមួយឆ្នាំង ហើយបុគ្គលិកគឺជាគ្រឿងផ្សំ ចំណែកវិធីសាស្រ្តនៃការចំអិន គឺជារបៀបនៃការបំពេញការងារប្រចាំថ្ងៃ។ 

អ្នកមិនគួរត្អូញត្អែរថាសម្លមិនឆ្ងាញ់ ស្របពេលដែលអ្នកគឺជាចុងភៅ បុគ្គលិកមិនគួរនិយាយថាស្ថាប័នមិនល្អ ស្របពេលបុគ្គលិកមិនបន្តអភិវឌ្ឍខ្លួន៕


Comments