គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា

ការចែករំលែកសម្រាប់ឆ្នាំ២០១៩ លេខ០០១
…………………………………………………………………………………………

ទស្សនផ្ទាល់ខ្លួនចំពោះការពង្រឹងគុណភាពអប់រំ!
គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា។

ជាការពិត ការងារអប់រំត្រូវការពេលវេលានិងការចូលរួមពីផ្នែកពាក់ព័ន្ធដូចជាសាលារៀន សិស្សានុសិស្ស គ្រួសារ និងសង្គម ប៉ុន្តែការរៀបចំកម្មវិធីសិក្សា និងអនុវត្តន៍កម្មវិធីសិក្សា គឺជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ដើម្បីធានាបានគុណភាពអប់រំ និងឈានដល់ការមានប្រភពធនធានមនុស្សសម្រាប់បំពេញតម្រូវការការងារក្នុងសង្គមទាំងមូល។ 

ការៀបចំកម្មវិធីសិក្សាមួយឱ្យបានល្អ គឺត្រូវផ្តើមចេញពីការជជែកគ្នារវាងផ្នែកចំណេះទូទៅ (K-12) ផ្នែកឧត្តមសិក្សា (University) និងសហគ្រាស/ក្រុមហ៊ុន (Industrial) ដោយតំរូវឱ្យអ្នកបង្កើតគោលនយោបាយអប់រំ (Policy Makers) ដឹងច្បាស់អំពីតំម្រូវការទីផ្សារ ដំណើរការនៃការបណ្តុះបណ្តាល/អប់រំសិស្សានុសិស្សចាប់តាំងពីកំរិតមូលដ្ឋានរហូតដល់ឧត្តមសិក្សា និងការវិវឌ្ឍន៍ជាសកល។ 

មានកម្មវិធីសិក្សាល្អនៅមិនទាន់ធានាបានគុណភាព ប្រសិនបើការអនុវត្តរបស់បុគ្គលិកគ្រូបង្រៀនមិនបានត្រឹមត្រូវ។ បុគ្គលិកគ្រូបង្រៀនគឺជាអ្នកផលិតគុណភាព ស្របពេលមានសម្ភារឧបន្ទេសគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពេញលេញ និងមានការលើកទឹកចិត្តបានប្រសើរ។ គុណភាពនៃការអប់រំគឺអាចកំណត់បានតាមរយះលទ្ធផលនៃការសិក្សារបស់សិស្ស ដោយមានប្រព័ន្ធវាយតំលៃជាស្តង់ដាររួម ហើយសូចនាករក្នុងការវាយតំលៃគួរឆ្លើយតបទៅតាមវត្ថុបំណងនៃកម្មវិធីសិក្សានិមួយៗ៕


Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

សុភាសិតខ្មែរ