Posts

Showing posts from March, 2019

អ្នកដើរតាម មិនមែនជាអ្នកគាំទ្ររហូតទេ

Image
អ្នកដើរតាម មិនមែនជាអ្នកគាំទ្ររហូតទេ។ Your follower is not always your fan. ប្រសិនបើអ្នកអស់កម្លាំងចូររកកន្លែងសម្រាកកុំបោះបង់។ If you get tired, learn to rest not to quit.  អ្វីដែលអស្ចារ្យមិនដែលបានមកពីកន្លែងដែលងាយស្រួលឡើយ។ Great things never came from comfort zones.កុំព្រងើយកន្តើយនឹងសក្តានុពលរបស់អ្នក។ Don't ignore your own potential.

ដំណាក់កាលទាំង៣របស់បុគ្គលិក

Image
ការចែករំលែកសម្រាប់ឆ្នាំ២០១៩ លេខ០០៣ …………………………………………………………………………………………
ឆ្លងតាមបទពិសោធន៍ការងារជាង២០ឆ្នាំ ខ្ញុំបានសង្កេតឃើញថាបុគ្គលិកម្នាក់ៗតែងតែបានឆ្លងកាត់ដំណាក់កាលទាំង៣នេះ៖ 
ដំណាក់កាលទី១ (បទពិសោធន៍១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃធ្វើការបែបបញ្ជាច្រើនជាងពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។ 
ដំណាក់កាលទី២ (បទពិសោធន៍៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការងារ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។ 
ដំណាក់កាលទី៣ (បទពិសោធន៍១០ឆ្នាំឡើង)  ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំង…