កុំពូកែនិយាយ ត្រូវពូកែធ្វើ

ជោគជ័យ...ក្លាយជាសេដ្ឋី... អ្នកមានឆាប់...ជាពាក្យកំពុងពេញនិយមក្នុងសិក្ខាសាលា ហើយពាក្យទាំងនេះមិនត្រូវបានប្រើប្រាស់ច្រើននៅកន្លែងធ្វើការឡើយ។ មនុស្សចង់ជោគជ័យកំពុងព្យាយាមចំណាយពេលចូលរួមក្នុងសិក្ខាសាលា ស្របពេលអ្នកជោគជ័យពិតប្រាកដរកពេលធ្វើការមិនបាន។ 
ការមានផ្នត់គំនិតវិជ្ជមានគឺជារឿងល្អ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើចាំបាច់បំផុតនោះគឺការកសាងសមត្ថភាពខ្លួនឯងឱ្យរឹងមាំតាមរយៈការប្រឡូកការងារជាក់ស្តែងឱ្យបានច្រើនឆ្នាំ។ 
ក្រុមហ៊ុនស្វែងរកអ្នកចេះធ្វើការងារពិតប្រាកដ ហើយមិនជួលអ្នកពូកែចាំទ្រឹស្តីរបស់បុគ្គលជោគជ័យទេ៕

Comments