ពីធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១១-២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ
កាលពីព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១១ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅផ្ទះលេខ ២២ ផ្លូវ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១១២០១២ ក្រោមអធិបតីភាព៖ លោក ជា ធី ឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប លោក ឃឹម ផុន នាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និងថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ អាណាព្យបាល សិស្ស និងសិស្សានុសិស្សទាំងអស់។ សាលារៀនសុវណ្ណភូមិមាន ៦ទីតាំង ៤ទីតាំងក្នុងរាជធានីភ្នំពេញ មួយទីតាំងនៅក្នុង ក្រុងតាខ្មៅខេត្តកណ្តាលនិងមួយទីតាំងទៀតនៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាន ផ្តលសេវាកម្មអប់រំថ្នាក់ចំណេះទូទៅខ្មែរពីមត្តេយ្យដល់ទី១២ និងភាសាអង់គ្លេសទូទៅ គ្រប់កំរិត។ ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប មានប្រសាសន៍ថា៖ វត្តមាន របស់លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ទៅ លើការអប់រំដល់បុត្រធីតារបស់លោកអ្នក ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ជាមួយរាជរដ្ឋាភិប