ពិធីសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី
កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ កន្លងទៅ សាលាញូវតុនធីឡាយ សាខាខេត្តកំពត បានប្រារព្ធពិធី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ នូវអាគារសិក្សាថ្មីរបស់ខ្លួន ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ៧៨៨ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដោយមាន ការចូលរូមពី លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប និងថ្នាក់ដឹកនាំសាលាញូវតុនធីឡាយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាច្រើននាក់។ សាលាញូវតុនធីឡាយគឺជាគ្រឹះស្ថានអប់រំ ដែលមានវ័យចំណាស់ជាងគេ របស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។ លោក ស៊ូន ហួត នាយកសាលាញូវតុនធីឡាយ សាខាខេត្តកំពត បានថ្លែងឱ្យដឹងថា សាលាញូវតុនធីឡាយ សាខា ខេត្តកំពត បានចាប់កកើតឡើង នៅក្នុងឆ្នាំ២០០៦ ដែលគិតត្រឹមមកដល់លើថ្ងៃនេះ គឺមានរយះពេល៦ឆ្នាំ ដែលមានសិស្សសរុបចំនួន ៧៧១នាក់ ។ លោកថា ដើម្បីឆ្លើយតបទៅនឹង សន្ទុះនៃការកើនឡើង សិស្សានុសិស្ស ឥតឈប់ សាលាបានធ្វើការសាងសង់ អាគារសិក្សាថ្មីចំនួនពីរ ដែលជា អាគារផ្ទាល់ខ្លួន ។ ក្នុងនោះយើងខ្ញុំក៏បានកំពុងតែ ពង្រីក នឹង