Posts

Showing posts from August, 2012

Spelling Bee Competition - Sovannaphumi School

Image
Speech by: Mr. KHIM PHON, CEO of NTC Group Date: Aug 18, 2012 -  Management team of NTC Group
-  Principals , Teachers, Spelling Bee Committee , Contestants 
-  National & International Guests 
-  Ladies and gentlemen  It is a great pleasure to be here this morning to speak to all of you and to offer words of encouragement to our contestants in this Spelling Bee Competition. I am always happy when I see young people, particularly our students using their talents and abilities in competition and other events representing the best efforts our school.
Sovannaphumi School is one of the leading educational institutions in Cambodia, established in July 2009. At Sovannaphumi School, we aim to provide high standards of education for our students within a supportive learning environment, in partnership with the Ministry of Education, Youth and Sports in the development of human resources in Cambodia.
Sovannaphumi School provides a comprehensive range of Khmer General Education from kindergarten…

ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣

Image
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ សីហាឆ្នាំ២០១២ សាលា​រៀន​សុវណ្ណ​ភូមិ​ ទីតាំង​ក្រុង​តា​ខ្មៅ ផ្ទះ​លេខ​២២ផ្លូវលេខ​១០៨ ភូមិ​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាន​​ប្រារព្ធ​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣​ក្រោមអធិបតី ភាពលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប , លោក ឃឹម ផុននាយកប្រតិបត្តិនៃ អ៊ិ​ន ធី ស៊ី គ្រុប ដោយ​មាន​ការ​ចូល​រួម​ពី​​ថ្នាក់ដឹកនាំអ៊ិន ធី ស៊ី​គ្រុប​ និង​ថ្នាក់​ដឹកនាំ​សាលា​រៀន​សុវណ្ណ​ភូមិ​លោក​​គ្រូ-អ្នក​គ្រូ​ និង​អាណា​ព្យា​បាល​សិស្សនិង​សិស្សា​នុសិស្ស​ទាំង​អស់​។ ក្នុង​ឱកាស​នោះ​ដែរ​លោក ឃឹម ផុន នាយកប្រតិបត្តិ​​នៃ​អ៊ិន​ធី​ស៊ី​គ្រុប​មាន​ប្រសាសន៍​ថាសាលារៀន​សុវណ្ណ​ភូមិ​គឺជា​ស្ថាប័ន​អប់រំ​មួយក្នុង​ចំណោម​ស្ថាប័ន​ផ្សេង​ទៀតរបស់​អ៊ិនធី ស៊ី​គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ២០០៩មាន​ទីតាំងសរុប​ចំនួន​១៣​កន្លែង​ដែល​​មាន​៨​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​និង​៥​ទីតាំង​ទៀត​នៅតាម​បណ្តា​ខេត្ត​ដូចជា​ ក្រុង​តាខ្មៅ​-ខេត្ត​កណ្តាល​ក្រុង​ព្រះ​សីហនុ​-​ខេត្ត​ព្រះសីហនុ​ ក្រុង​បាត់​ដំបង​-ខេត្ត​បាត់ដំបង​ក្រុង​សិរី​សោភ័ណ-​ខេត្តបន្ទាយ​មាន​ជ័យនិង​ក្រុង​ប៉ោយ​ប៉ែត​-ខេត្ត​បន្ទាយ​មាន​ជ័យ។ សា…

ពិធី​​ប្រគល់​រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស

Image
រាជ​ធានី​ភ្នំពេញ​ ៖កាលពី​ថ្ងៃ​ទី៤ កក្កដា​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​រៀបចំ​ពិធី​​ប្រគល់​  រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​ (Spelling Bee Contest ​) ដែល​បាន​ធ្វើការ​ប្រឡងជ្រើសរើស​ផ្ដាច់​ព្រ័ត្រ​ ​កាលពី​ថ្ងៃ​ទី ​៨ ​មិថុនា​ ឆ្នាំ​២០១២ កន្លង​មក​ ក្រោម​អធិប​តី​​​ភាព​របស់​លោកឃឹម ផុ​ន ជានា​យក​ប្រតិ​បត្ដិ​អិុន​ធី​ស៊ី​គ្រុប​ ។
លោកណុ​ប ប៉ុណ្ណ​ នាយក​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​ជម្រាប​​ជូន​ពី​ទិស​ដៅ​និង​សេវា​កម្ម​របស់​សាលា​ថា​ សាលារៀន​សុវណ្ណ​ភូមិ​មាន​ផ្ដល់​នូវ​សេវាកម្ម​អប់រំ​២សំខាន់​គឺ​៖
១-ចំណេះ ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្ដេ​យ្យ​ដល់​ថ្នាក់​​ទី​១២ ដោយ​កម្មវិធី​សិក្សា​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡានៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុ​ជា​ និង​បង្រៀន​ដោយ​លោកគ្រូ​-​អ្នក​គ្រូ​ ដែល​មាន​គរុកោសល្យ​ និង​ប្រកបដោយ​បទ​​ពិសោធន៍​បង្រៀនយូរ​ឆ្នាំ​នៅ​សាលា​រដ្ឋ​ ហើយ​មានការ​ទទួលស្គាល់​ពី​មន្ទីរ​អប់រំ​យុវជន​និង​​កីឡា​រាជធានី​ភ្នំពេញ​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​លោក​-​លោកស្រី​អាណាព្យាបាល​សិស្ស​​ទ…

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ

Image
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ
សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ
កាលពីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ (ខេត្តបន្ទាយមានជ័យ)បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី របស់ខ្លួនដែលមានទីតាំង ផ្លូវលេខ៤ ភូមិកំពង់ស្វាយក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ក្រោមការអញ្ជើញចូលរូមពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុបគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់អ៊ិន ធី ស៊ីគ្រុបដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ថា៖ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ទៅលើការអប់រំដល់បុត្រធីតារបស់លោកអ្នកដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិទីតាំងទី១០ ទទួលទំពូង២

Image
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ
សាលារៀនសុវណ្ណភូមិទីតាំងទី១០ ទទួលទំពូង២
កាលពីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិទីតាំងទី១០(ទួលទំពូង២)បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីរបស់ខ្លួនដែលមានទីតាំ ង ផ្ទះលេខ២៤៣ ផ្លូវ១៦៣ សង្កាត់ទទួលទំពូង២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរូមពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុបគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់អ៊ិន ធី ស៊ីគ្រុបដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរលោក ឃឹមផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ ថា៖ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ទៅលើការអប់រំដល់បុត្រធីតារបស់លោកអ្នកដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្រោម…