សាលារៀនសុវណ្ណភូមិនិងសាលារៀនប្រ៊ីជតុនបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
រាជធានីភ្នំពេញ ៖ ការជួយសង្គ្រោះជីវិតមនុស្សគឺជារឿងមួយសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលជួបគ្រោះអាសន្នដែលបានកើតឡើងភ្លាមៗហើយមិនអាច បញ្ជូនមនុស្សនៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។ ដូច្នេះហើយបានជាសាលារៀនសុវណ្ណភូមិ និងសាលារៀនប្រ៊ីជស្តុន កាលពីថ្ងៃទី២៤ តុលា កន្លងមកនេះបានបើកវគ្គបណ្តុះបណ្តាលការជួយសង្គ្រោះបឋមចំនួន ២ថ្ងៃ ដល់នាយកក៏ដូចជាគណៈគ្រប់គ្រងសាលា ។ វគ្គបណ្តុះបណ្តាលនេះបានការអញ្ជើញចូលរួមធ្វើជាគ្រូបង្គោល ដោយលោកអុប ពុទ្ធា និងលោកកែវ រតនៈ មកពីកាកបាទក្រហមកម្ពុជា ។ លោក ឃឹម ផុន នាយកប្រតិបត្តិអិុនធីស៊ីគ្រុប បានមានប្រសាសន៍ថា វិជ្ជាសង្គ្រោះបឋមគឺជាមធ្យោបាយមួយដែលមានសារសំខាន់បំផុត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតមនុស្សនៅ ពេលមានគ្រោះអាសន្នកើត ឡើង ។ ពិសេសជាងនេះទៅទៀតនោះគឺធានាបាននូវសុខភាព និងសុវត្ថិភាពនៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុង