Posts

Showing posts from January, 2013

អ៊ិន ធី ស៊ីគ្រុប ប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១២ និងលើកទិសដៅការងារឆ្នាំ២០១៣

Image
នាព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធ រួមមាន សាសាញូវតុនធីឡាយ សាលាអន្តរជាតិអ៊ិសវ៉េស សាលារៀនប្រ៊ីជតុន សាលាអាមេរិកាំង ប៉ាស៊ីហ្វិក មជ្ឈមណ្ឌល បណ្តុះបណ្តាល សុវណ្ណភូមិ សាលារៀនសុវណ្ណភូមិ សាលាអន្តរជាតិចិន អាមេរិកាំង បានប្រារព្ធពិធីប្រជុំបូកសរុប ការងារប្រចាំ ឆ្នាំ២០១២ និងលើកទិសដៅការងារ បន្តឆ្នាំ ២០១៣។

លោក ឃឹម ផុន នាយកប្រតិបតិ្ត មានប្រសាសន៍ថា នៅត្រឹមឆ្នាំ២០១២ ប្រតិបត្តិការលើ សេវាអប់រំ អ៊ិន ធី ស៊ីគ្រុបមានស្ថិតិដូចជា សាលា ញូវតុនធីឡាយ មាន ១៨សាខា ដែលប្រតិបត្តិការ ៨សាខា ក្នុងរាជធានីភ្នំពេញ និង១០សាខា តាមបណ្តាខេត្ត មានសិស្ស សរុបចំនួន ១៦០៦១នាក់ និងបុគ្គលិកសរុប ៧៦២នាក់ ។ សាលាអន្តរជាតិអ៊ិសវ៉េស មាន ១ទីតាំងក្នុងរាជធានីភ្នំពេញ មានសិស្សសរុបចំនួន ៣៥០នាក់ និងបុគ្គលិកសរុប ៧៣នាក់ ។
សាលារៀន ប្រ៊ីជតុន មាន ៤ទីតាំង ក្នុងរាជធានីភ្នំពេញ និងមានសិស្សសរុបចំនួន ៤០០៨នាក់ និងបុគ្គលិក ចំនួន ១៩៤នាក់។ សាលារៀន សុវណ្ណភូមិ មានសិស្សានុសិស្ស សរុបចំនួន ជាង២៧០០០ និងបុគ្គលិកសរុបចំនួនជាង ១២០០ នាក់។ សាលាអាមេរិកាំង ប៉ាស៊ីហ្វិច និងសាលាអន្តរជាតិ ចិនអាមេរិកាំង មាន១ទីតាំងក្នុង រាជធានីភ្នំពេញ និងមា…