Posts

Showing posts from June, 2013

ពិធីបើកការប្រលង សិល្បៈប្រចាំឆ្នាំ ២០១២-២០១៣ លើកទី១១

Image
នំពេញ៖ អ៊ិន ធី ស៊ីគ្រុប គឺជាស្ថាប័នអប់រំឯកជនមួយ ដែលមានឧបសម្ព័ន្ធដូចជា សាលារៀនសុវណ្ណភូមិ សាលា រៀនប្រ៊ីជតុន សាលាអាមេរិកាំង ប៉ាស៊ីហ្វិច សាលាអន្តរជាតិចិន-អាមេរិកាំង សាលាញូវតុនធីឡាយ សាលា អន្តរជាតិ អ៊ិសវ៉េស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវណ្ណភូមិ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ បាន ប្រារព្វពិធីបើកការប្រលងសិល្បៈប្រចាំឆ្នាំ២០១២-២០១៣ ក្រោមការអញ្ជើញចូលរួមពី លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ អ៊ិន ធី ស៊ីគ្រុប គណគ្រប់គ្រងសាលា រៀនសុវណ្ណភូមិ សាលារៀនប៊្រីជតុន សាលាញូវតុនធីឡាយ លោកគ្រូ- អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ទូទាំងរាជធានីខេត្ត។
លោក សេង វុទ្ធី បានឲ្យដឹងថា អ៊ិន ធី ស៊ីគ្រុប បានរៀបចំឲ្យមានការប្រលងនេះ ឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវិស័យ សិល្បៈវប្បធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ឲ្យមានការ យល់ដឹង អំពី សារៈប្រយោជន៍ និងការចូលរួមចំណែកនៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ ឲ្យបានគង់ វង្សជារៀងដរាបរៀងទៅ ស្របតាមគោលនយោបាយវប្បធម៌ របស់រាជរដ្ឋាភិបាលពោលគឺ៖ «អភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋាន អភ…