Posts

Showing posts from September, 2013

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនប្រ៊ីជតុន​​ ទីតាំងស្ទឹងមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣

Image

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនសុវណ្ណភូមិ​​ ទីតាំងក្រុងតាខ្មៅខេត្តកណ្តាល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣

Image
សុន្ទរកថា លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនសុវណ្ណភូមិ​​ ទីតាំងក្រុងតាខ្មៅខេត្តកណ្តាល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣
សូមគោរព! - ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស - ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់អ៊ិនធីស៊ីគ្រុប - គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក - ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ ជាមួយឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្សនៅសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាលនាឪកាសនេះ។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ…