Posts

Showing posts from November, 2013

ជិវិតនិងការតស៊ូរបស់លោក ឃឹម​ ផុន

Image
អត្តបទដកស្រង់ចេញពីការសែតកម្ពុជាថ្មី៖
លោក ​ឃឹម ​ផុន ​កើត​នៅ​ឆ្នាំ​១៩៧៦​ នៅ​ភូមិ​ឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង​ ​ខេត្តកំពង់ស្ពឺ​ ជា​ក្មេង​កំព្រាម្តាយ​តាំងពី​អាយុ​២​ឆ្នាំ​ព្រោះម្តាយ​គាត់​បាន​ទទួល​អនិច្ចកម្ម​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ។
រស់នៅជាមួយនឹង​ជីដូន​មេម៉ាយ​លោក​ត្រូវ​ឆ្លងកាត់​បទពិសោធន៍​ដ៏​សែន​លំបាក​លោក​ ធ្វើ​ការងារ​ស្ទើរតែ​គ្រប់មុខ​ដោយ​មិន​ប្រកាន់​នោះ​ទេ​ដូចជា​ការងារ​ ធ្វើស្រែ​ចម្ការ​ឡើងត្នោត​រកស៊ី​រែក​ដី​ជាដើម។ មិនតែប៉ុណ្ណោះ​ជីដូន​លោក​ក៏​ធ្វើ​នំ​រួច​លោក​ដើរ​លក់​នំ​ក៏​មាន។ លុយ​ដែល​រកបាន​ត្រឹមតែ​ទិញ​បាន​សៀវភៅ​ទិញ​សម្លៀកបំពាក់​និង​ផ្គត់ផ្គង់​ការ​ ហូបចុក​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណឹង។ មែន​ទែន​ទៅ​លោក​បាន​រស់នៅ​ជាមួយនឹង​ជីដូន​អស់​រយៈពេល​១៥​ឆ្នាំ​ស្ថានភាព​ ក្រីក្រ​លំបាក​បែបនេះ​គឺជា​អនុស្សាវរីយ៍​ជូរចត់​ដែល​លោក​មិនអាច​បំភ្លេច​បាន ​នោះ​ទេ។ ជា ​ធម្មតា​ការ​លំបាក​តែ​ផ្លូវកាយ​វា​មិន​ថ្វី​ទេ​តែ​អ្វី​ដែល​សំខាន់​លោក​ក៏​ លំបាក​ផ្លូវ​អារម្មណ៍​ផង​ដែរ។ លោក​បាន​ប្រាប់​ថា​ ”​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​អង្គុយ​យំ​ព្រោះ​អី​រស់នៅ​បែក​ពី​ ឪពុក​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ភាព​កក់ក្តៅ​ដូច​ក្មេង​ដទៃទៀត។ …

15th Wedding Anniversary, Nov 9, 2013

Image