Posts

Showing posts from 2014

ដំណើរការនិងការវិវត្តន៏របស់សាលារៀនសុវណ្ណភូមិទាំង២០ទីតាំងទូទាំងប្រទេស

Image
សាលារៀនសុវណ្ណភូមិគឺជាសាលាចំណេះទូទៅឯកជនមួយ​ក្នុងចំណោមសាលា​ចំណេះ​ទូទៅ​ឯកជន​ផ្សេង​ទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង​នៅក្នុង​​ ខែកក្កដា ឆ្នាំ២០០៩ ក្រោម​គំនិត​ផ្តួចផ្តើមរបស់លោក ឧកញ៉ា ជា ធីឡាយ   អគ្គនាយក​​ អិុន ធី ស៊ី​ គ្រុបដែល​មាន​​ទីតាំង​សរុប​ចំនួន​២០កន្លែងនិងមានសិស្សានុសិស្ស​កំពុងសិក្សាសរុបជាង​ ៣៥០០០នាក់ ​ ទូទាំង​ប្រទេស។   លក្ខណៈ​​ពិសេស របស់សាលារៀនសុវណ្ណភូ​មិអគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការ​ទទួលស្គាល់​ពីក្រសួងអប់រំយុវជន​និង​កីឡា​ ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈ​ឧបទ្ទេសគ្រប់គ្រាន់ទៅ​តាម​​កំរិតនិមួយៗ​ បរិយាកាសក្នុង​ការ​សិក្សាមានការប្រកួត​ប្រជែង និង​មាន​ទីធ្លា​សាលា​ធំទូលាយដើម្បីធានាបាន​នូវ​​គុណភាពនិងសុវត្ថិភាពជូនដល់​សិស្សានុសិស្ស​មក​ពីគ្រប់មជ្ឈដ្ឋាន។ សាលារៀនសុវណ្ណភូមិមានចក្ខុវិស័យផ្តល់សេវាកម្មអប់រំប្រកបដោយ គុណភាពខ្ពស់ ជូន​ដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សារហូតដល់​វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។​ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស

Asean Summit on Giftedness 2014, Philippine

Image
Delegates from Asean Countries

ពិធីប្រគល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិក្សាពូកែផ្នែកភាសាខ្មែរនិងអង់គ្លេស នៅសាលារៀនសុវណ្ណភូមិទីតាំងផ្សារតូច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

Image
សន្ទរកថា លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិក្សាពូកែ ផ្នែកភាសាខ្មែរនិងអង់គ្លេស  សាលារៀនសុវណ្ណភូមិ ទីតាំងផ្សារតូច  ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ 3 សូមគោរព! -        ឯកឧត្តម លោកជំទាវ លោក - លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស -        ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ទីតំាងផ្សារតូច លោកគ្រូ - អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស ទាំងអស់ជាទីស្រលាញ់រាប់អាន។ ជារៀងរាល់ឆ្នាំ សាលារៀនសុវណ្ណភូមិទាំង១៨ទីតាំងទូទាំងប្រទេស បានបង្កើតអោយមាន កម្មវិធីជាច្រើនសំរាប់សិស្សានុសិស្សដូចជាៈ ដំណើរទស្សនៈកិច្ចសិក្សា ការចូលរួមក្នុងសកម្មភាព សង្គម ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការប្រលងប្រជែងសិស្សពូកែប្រចាំឆ្នាំ។ សកម្មភាព ទាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់អោយ មានការសិក្សាស្វែងយល់បន្ថែមទៀត ទៅលើសកម្មភាពជាក់ស្តែងទាំងនៅក្នុងថ្នាក់រៀន និងនៅខាង ក្រៅថ្នាក់រៀន ជាពិេសសចង់អោយប្អូនៗទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ជាក់ស្តែងថ្ងៃនេះ សាល

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Image
សន្ទរកថា លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ 3 សូមគោរព! -        លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយកអិុនធីស៊ីគ្រុប និងលោកទំទាវ ជាទីគោរព -        ឯកឧត្តម លោកជំទាវ លោក - លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស -        ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ទីតំាងក្រុងតាខ្មៅ លោកគ្រូ - អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស ទាំងអស់ជាទីស្រលាញ់រាប់អាន។ នេះគឺជាឆ្នាំទី៤ហើយ ដែលសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ បានរៀបចំពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពត៌មានស្តីអំពីការសិក្សា ជូនដល់មាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូប ដែលមានកូនគ្រប់អាយុចូលសាលាក្នុងកំរិត មត្តេយ្យសិក្សាចាប់ទទួលពីអាយុ៣ឆ្នាំ និងក្នុងកំរិតបឋមសិក្សាចាប់ទទួលពីអាយុ៦ឆ្នាំឡើងទៅ។ ការបញ្ជូនកូនទៅសាលាអោយត្រូវទៅតាមអាយុ គឺជាទុនមួយដ៏សំខាន់ដើម្បីអោយកូនរបស់ អស់លោក-លោកស្រីមានមូលដ្ឋានគ