ដំណើរការនិងការវិវត្តន៏របស់សាលារៀនសុវណ្ណភូមិទាំង២០ទីតាំងទូទាំងប្រទេស
សាលារៀនសុវណ្ណភូមិគឺជាសាលាចំណេះទូទៅឯកជនមួយក្នុងចំណោមសាលាចំណេះទូទៅឯកជនផ្សេងទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅក្នុង ខែកក្កដា ឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អិុន ធី ស៊ី គ្រុបដែលមានទីតាំងសរុបចំនួន២០កន្លែងនិងមានសិស្សានុសិស្សកំពុងសិក្សាសរុបជាង ៣៥០០០នាក់ ទូទាំងប្រទេស។ លក្ខណៈពិសេស របស់សាលារៀនសុវណ្ណភូមិអគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិតនិមួយៗ បរិយាកាសក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លាសាលាធំទូលាយដើម្បីធានាបាននូវគុណភាពនិងសុវត្ថិភាពជូនដល់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន។ សាលារៀនសុវណ្ណភូមិមានចក្ខុវិស័យផ្តល់សេវាកម្មអប់រំប្រកបដោយ គុណភាពខ្ពស់ ជូនដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស