Posts

Showing posts from April, 2016

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

Image
1.      មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ   – លូស៊ីង 2.     ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង 3.     ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត ឈ្នះសត្រូវ – ធានហ្វុង 4.      គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ   – ធានហ្វុង 5.     អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស – ធានហ្វុង 6.      របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ – ធានហ្វុង 7.      ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ -   លូស៊ូ 8.      ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ – លូស៊ូ 9.      បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ – លូស៊ូ 10. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន – លូស៊ូ 11.   មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន – លូស៊ូ 12. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះ ចំណេញច្រើន – លូស៊ូ 13. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួល ទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់ ទល់ខ្លាំងណាស់ – លូស៊ូ 14.   សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ