Posts

Showing posts from 2017

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

Image
ដើម្បីឱ្យការសម្រេចចិត្តរបស់អ្នកទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងមិនមានផលប៉ះពាល់អវិជ្ជមានដល់ផ្នែកផ្សេងទៀតអ្នកចាំបាច់ត្រូវឆ្លើយនូវសំនួរចំនួន៤ដូចខាងក្រោម៖
តើខ្ញុំទទួលបានពត៌មានគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តហើយរឺនៅ? "Do I have enough information to make a decision?"តើអាចនឹងមានផលអាក្រក់អ្វីកើតឡើងប្រសិនបើខ្ញុំធ្វើការសម្រេចចិត្តបែបនេះ? "What would be the worth possible result if I make that decision?"តើខ្ញុំត្រូវធ្វើការសម្រេចចិត្តភ្លាមនៅពេលនេះមែនទេ? "Do I need to make a decision at this time?"តើខ្ញុំគឺជាមនុស្សម្នាក់ដែលមានការសម្រេចចិត្តល្អឥតខ្ចោះមែនទេ? "Am I the best person to make the decision?"

រួមផ្លូវមិនរួមដំណើរគឺជាកត្តានាំមកនូវគ្រោះថ្នាក់

Image
រូបភាពមួយនេះពិតជាមានន័យគ្រប់គ្រាន់សម្រាប់ធ្វើការពិចារណា!

ជាការពិត ការមានគោលបំណងរួមគ្នាក្នុងការធ្វើអ្វីមួយទាំងក្នុងសង្គមគ្រួសារនិងការងារ វាគឺជាចំណុចខ្លាំងក្នុងការចាប់ផ្តើមដំបូង ដែលបានប្រមូលនូវគំនិតនិងយោបល់ល្អៗជាច្រើន ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងរួមពិតប្រាកដក្នុងថ្ងៃអនាគត។ ផ្ទុយទៅវិញ ការភ្លេចអំពីគោលបំណងរួម វាគឺជាចំណុចគ្រោះថ្នាក់បំផុតដែលអាចឈានដល់ភាពបរាជ័យទាំងអស់គ្នា។ តួយ៉ាងដូចជានៅក្នុងរូបគំនូរខាងគ្រោមនេះ មានមនុស្សបួននាក់កំពុងជិះលើទូកមួយ ដោយមានមនុស្សពីរនាក់អង្គុយផ្នែកខាងមុខ និងពីរនាក់ផ្សេងទៀតអង្គុយផ្នែកខាងក្រោយ។ ពេលកំពុងជិះលើទូកស្រាប់តែមានទឹកហូរចូលផ្នែកខាងមុខ ដោយតម្រូវឱ្យពីរនាក់ខាងមុខប្រឹងបាចទឹកចេញពីទូកដើម្បីសង្គ្រោះទូកកុំឱ្យលិចកណ្តាលសមុទ្រ។ ដោយឡែកពីរនាក់ខាងក្រោយបែរជាសើចសប្បាយ ថែមទាំងនិយាយគ្នាលេងថា "ខ្ញុំសប្បាយចិត្ត ព្រោះថាកន្លែងដែលទឹកហូរចូលនោះមិនមែននៅផ្នែកខាងយើងទេ"។ សំនួរសួរថា៖ តើពីរនាក់ខាងក្រោយនេះ ពួកគាត់អាចរស់បានទេប្រសិនបើទូកនេះលិចបាត់ទៅ? ការគិតខ្លីមួយគ្រា ការគិតមិនបានគ្រប់ជ្រុងជ្រោយ និងការភ្លេចគោលបំណងរួម វាគឺជាគ្រោះដ៏អាក្រក់សម្រាប់ពួកគេទាំងពីរក្រុម។

ក្នុងសង្គមគ្រួសាររឺកន្…

៩ឆ្នាំនៃភាពជោគជ័យរបស់សាលារៀនសុវណ្ណភូមិ វគ្គទី២

Image
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ បានបង្ហាញអំពីភាពជោគជ័យក្នុងរយៈពេល៩ឆ្នាំរបស់សាលារៀនសុវណ្ណភូមិ វគ្គទី២

៩ឆ្នាំនៃភាពជោគជ័យរបស់សាលារៀនសុវណ្ណភូមិ វគ្គទី១

Image
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ បានបង្ហាញអំពីភាពជោគជ័យក្នុងរយៈពេល៩ឆ្នាំរបស់សាលារៀនសុវណ្ណភូមិ វគ្គទី១

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

Image
ដើម្បីជៀសវាងការធ្វើការងារច្រើន ប៉ុន្តែមិនទទួលបានលទ្ធផលដូចដែលបានគ្រោងទុក អ្នកចាំបាច់ត្រូវដឹងអំពីវិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារប្រចាំថ្ងៃដូចខាងក្រោម៖
ប្រភេទការងារ «សំខាន់ និងបន្ទាន់» Important and Urgent អាទិភាពទី១ ត្រូវធ្វើវាភ្លាមៗ (do it now)ប្រភេទការងារ «សំខាន់ ប៉ុន្តែមិនបន្ទាន់» Important, but Not Urgent អាទិភាពទី២ ត្រូវរៀបចំផែនការ (plan it) ប្រភេទការងារ «បន្ទាន់ ប៉ុន្តែមិនសំខាន់» Urgent, but Not Important អាទិភាពទី៣ ត្រូវឱ្យគេធ្វើជំនួស (delegate) ប្រភេទការងារ «មិនបន្ទាន់ និងមិនសំខាន់» Not Urgent and Not Important អាទិភាពទី៤ ធ្វើពេលទំនេរ (drop it)  ការងារសំខាន់៖ គឺជាប្រភេទការងារដែលមានផលប៉ះពាល់ខ្លាំង (High Impacts) ប្រសិនបើអ្នកមិនបានយកវាមកអនុវត្តមុនគេ។ ការងារបន្ទាន់៖ គឺជាប្រភេទការងារដែលមានពេលវេលាកំណត់ច្បាស់លាស់ (Deadline) ដែលតម្រូវឱ្យអ្នកយកមកធ្វើជាបន្ទាន់។ ក្រោយពីបានកំណត់អាទិភាពការងារនិមួយៗរួចហើយ អ្នកចាំបាច់ត្រូវយកការងារទាំងនោះមករៀបចំនៅក្នុងតារាងការងារប្រចាំថ្ងៃ (To Do List) ដោយបង្ហាញអំពីសកម្មភាពការងារ ពេលវេលានិងទីកន្លែងដែលត្រូវអនុវត្ត និងអ្នកទទួលបន្ទុកក្នុងការអនុវត្តឱ្យបានច្បាស…

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

Image
មានពេក - អាចមានការព្រួយបារម្ភក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិក្រពេក - អាចមានការព្រួយបារម្ភអំពីខ្សែជីវិតតើទៅថ្ងៃខាងមុខរស់ដោយរបៀបណា?ចេះពេក - អាចមិនសូវមានអ្នកហ៊ានផ្តល់យោបល់ល្ងង់ពេក - អាចមិនសូវមានអ្នកផ្តល់តម្លៃសប្បាយពេក - អាចភ្លេចខ្លួនកើតទុក្ខពេក - អាចនាំឱ្យមានបញ្ហាសុខភាពធូរលុងពេក - អាចមិនសូវមានសណ្តាប់ធ្នាប់តឹងរឹងពេក - អាចមិនសូវមានអ្នកចង់នៅក្បែរ ស្រឡាញ់ពេក - អាចឈឺចាប់ប្រចណ្ឌពេក - អាចបាត់បង់លោភលន់ពេក - អាចដើរផ្លូវខុសទុកចិត្តពេក - អាចគ្រោះថ្នាក់ ដើម្បីលុបបំបាត់នូវពាក្យថា «ពេក» អ្នកត្រូវចេះប្រមាណខ្លួន ត្រូវចេះស្កប់ស្កល់ និងត្រូវធ្វើឱ្យខ្លួនរបស់អ្នកមានតុល្យភាពឡើងវិញ។

ផ្តើមពីកុមារកំព្រារហូតក្លាយជាប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំដ៏ល្បីនៅកម្ពុជា

Image

លោក ឃឹម ផុន បង្ហាញអំពីមូលហេតុដែលនាំឱ្យសាលារៀនសុវណ្ណភូមិទទួលបានភាពជោគជ័យ

Image

តើហេតុអ្វីបានជាអ្នកបរាជ័យពេលសម្ភាសការងារ?

Image
ពេលធ្វើបទសម្ភាសការងារ អ្នកសម្ភាសតែងតែចង់ដឹងអំពីសមត្ថភាពពិតប្រាកដរបស់បេក្ខជន ដោយចាប់ផ្តើមនូវសំណួរពាក់ព័ន្ធសំខាន់ៗជាច្រើន ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជនម្នាក់ៗ។ ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងគណៈកម្មាធិការជ្រើសរើសបុគ្គលិកជាប្រចាំ ហើយមានសំណួរមួយដែលខ្ញុំតែងតែសួរទៅកាន់បេក្ខជនភាគច្រើនគឺ "ប្រសិនបើស្ថាប័នប្រគល់ឱកាសនេះជូនអ្នក តើ់អ្នកអាចចូលរួមអភិវឌ្ឍស្ថាប័នយ៉ាងដូចម្តេច?"

ក្នុងនាមជាបេក្ខជន ក្រោយពេលទទួលបានសំណួរមួយនេះហើយ អ្នកត្រូវព្យាយាមឆ្លើយយ៉ាងណាដើម្បីឱ្យអ្នកសម្ភាសអាចជឿទុកចិត្តលើអ្នកបាន តាមរយៈការបង្ហាញនូវភាពមឹងម៉ាត់ មានទំនុកចិត្តលើខ្លួនឯង និងមានសេចក្តីសប្បាយរីករាយក្នុងការទទួលយកឱកាសនេះ។ ឧទាហរណ៍៖ ប្រសិនបើស្ថាប័នផ្តល់ឱកាសនេះជូនខ្ញុំ ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍជាមួយស្ថាប័នដូចជាទី១..... ទី២..... ទី៣.....។ល។  បេក្ខជនមិនគួរឆ្លើយថា៖  ១. ខ្ញុំមិនធ្លាប់មានបទពិសោធន៍នេះពីមុនមកផង  ២. ខ្ញុំត្រូវការពេលវេលាដើម្បីស្វែងយល់និងរៀនសូត្របន្ថែមពីស្ថាប័ន  ៣. ខ្ញុំសង្ឃឹមថាស្ថាប័ននឹងបង្ហាត់បង្ហាញខ្ញុំពេលចូលធ្វើការ  ៤. ខ្ញុំមិនទាន់បានគិតច្បាស់លាស់ថាតួនាទីនេះត្រូវធ្វើ…

៥ ជំហានក្នុងការកំណត់គោលដៅ

Image
ត្រូវកំណត់នូវតម្រូវការឱ្យបានច្បាស់លាស់ (determine needs) ត្រូវបង្កើតគោលដៅជាក់លាក់ (create specific goals)ត្រូវរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅ (create and implement strategies)ត្រូវធ្វើការត្រួតពិនិត្យដំណើរការអនុវត្តផែនការយុទ្ធសាស្រ្ត (monitor the progress)ត្រូវបញ្ជាក់ឱ្យបានច្បាស់ថាតើគោលដៅបានសម្រេចរឺយ៉ាងណា (determine whether the goals are achieved)ក្តីសង្ឃឹម (hope) មិនមែនជាសកម្មភាពយុទ្ធសាស្រ្តដែលអ្នកត្រូវអនុវត្តដើម្បីសម្រេចគោលដៅឡើយ ដោយឡែកក្តីសុបិន (dream) វាក៏មិនមែនជាគោលដៅដែលអ្នកបានកំណត់ដែរ ដោយសារតែក្តីសុបិនវាពុំមានសកម្មភាពដើម្បីបង្ហាញផ្លូវអ្នកដើរទៅរកគោលដៅពិតប្រាកដទេ។ ដូច្នេះគោលដៅ (goals) តម្រូវឱ្យអ្នកមានក្តីសុបិន បូកជាមួយផែនការសកម្មភាព (action steps) បូកជាមួយការកំណត់ពេលវេលាច្បាស់លាស់ (target date) ទើបធ្វើឱ្យអ្នកអាចសម្រេចគោលដៅបានដូចបំណង។


តើបុគ្គលិកប្រភេទណាដែលអាចទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់?

Image
ប្រភេទបុគ្គលិកមានភាពស្មោះត្រង់ ភាពអត់ធ្មត់ មិនអួតក្អេងក្អាង និងមានផែនការជីវិតច្បាស់លាស់ប្រភេទបុគ្គលិកដែលមិនចូលចិត្តរត់ចោលបញ្ហា និងព្យាយាមផ្តល់ដំណោះស្រាយដ៏ប្រសើរជូនប្រធានប្រភេទបុគ្គលិកដែលមានឆន្ទះខ្ពស់ក្នុងការបំពេញការងារ និងជាប្រភេទមនុស្សយកការងារជាធំប្រភេទបុគ្គលិកមិនឆ្លៀតឱកាស មិនបង្កើតបក្សពួក និងមិនមានចេតនាដាក់សម្ពាធទៅលើប្រធានប្រភេទបុគ្គលិកមានការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបង្កើតឱកាសការងារថ្មីៗជាមួយក្រុមហ៊ុនរឺស្ថាប័ន  ជាទូទៅបុគ្គលិកម្នាក់ៗតម្រូវឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីទទួលបានឱកាសការងារផ្សេងៗ ប៉ុន្តែចំណុចសំខាន់ទាំងបីនេះនៅមិនទាន់ធានាបានថាអ្នកទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់ឡើយ ដ៏រាបណាអ្នកមិនទាន់មានលក្ខណៈពិេសសទាំងប្រាំខាងលើ។

ភាពខុសគ្នារវាងការដឹកនាំ និងការគ្រប់គ្រង

Image
ការគ្រប់គ្រង (Management) មានឆន្ទះចង់ឱ្យមនុស្សល្អ ដោយព្យាយាមបង្កើតគោលការណ៍ច្បាស់លាស់ និតិវិធីក្នុងការបំពេញការងារ និងស្តង់ដាការងារ ដើម្បីឱ្យអ្នកអនុវត្តទាំងឡាយមានភាពងាយស្រួល និងច្បាស់លាស់ក្នុងការធ្វើការ និងទទួលបាននូវលទ្ធផលល្អប្រសើរទៀតផង។ ការដឹកនាំ (Leadership) មានឆន្ទះចង់ឱ្យមនុស្សប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចទៅតាមគោលដៅដែលបានកំណត់ដូចមានចែងនៅក្នុងគោលការណ៍ និងស្តង់ដាការងាររបស់ស្ថាប័ននិមួយៗ។ អ្នកដឹកនាំប្រភេទយកការងារជាធំ (Task Oriented) ច្រើនមានភាពខ្លាំងពូកែផ្នែកខាងគ្រប់គ្រងច្រើនជាងការដឹកនាំ ដោយផ្តោតសំខាន់ទៅលើលទ្ធផលការងារ និងភាពច្បាស់លាស់ក្នុងការធ្វើការ។ អ្នកដឹកនាំប្រភេទយកមនុស្សជាធំ (People Oriented) ច្រើនមានភាពខ្លាំងពូកែក្នុងការដឹកនាំច្រើនជាងការគ្រប់គ្រង ដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តក្នុងការធ្វើអោយមនុស្សមានភាពសប្បាយរីករាយ និងចូលចិត្តស្វែងយល់ពីការចង់បានរបស់អ្នកដ៏ទៃ។  ថ្វីបើការគ្រប់គ្រង និងការដឹកនាំមានលក្ខណៈសម្បត្តិផ្សេងគ្នា ប៉ុន្តែអ្នកដឹកនាំម្នាក់ៗចាំបាច់ត្រូវមានទាំងពីរ (Leadership & Management) ដើម្បីដឹកនាំក្រុមហ៊ុន រឺស្ថាប័នមួយឱ្យទទួលបាននូវភាពជោគជ័យទាំងអតិថិជន បុគ្គលិក និងម្ចាស់អា…

ភាពបរាជ័យអាចកើតមានចំពោះអ្នកប្រសិនបើអ្នកជាមនុស្ស៣ប្រភេទនេះ

Image
ប្រភេទមនុស្សដឹងច្រើន ប៉ុន្តែធ្វើតិចប្រភេទមនុស្សចេះ ប៉ុន្តែមិនធ្វើប្រភេទមនុស្សធ្វើ លុះត្រាមានអ្នកចាំសរសើរ

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

Image
ការរៀបចំរចនាសម្ព័ន្ធមិនបានល្អការប្រើប្រាស់អំណាចហួសព្រំដែនការបង្កើតបក្សពួកនៅកន្លែងធ្វើការពុំមានទំនួលខុសត្រូវខ្វះការទំនាក់ទំនងល្អមិនឱ្យតម្លៃគ្នា ក្នុងករណីមានវិវាទនៅកន្លែងធ្វើការ ផលប៉ះពាល់អាចមានដូចខាងក្រោម៖ ខាតបង់ចំណូលរបស់ក្រុមហ៊ុនខាតបង់ពេលវេលាក្នុងការអភិវឌ្ឍន៍បាត់បង់បុគ្គលិកមានសមត្ថភាពបាត់បង់តម្លៃជាបុគ្គលិក/ជាថ្នាក់ដឹកនាំប្រសិទ្ធភាពការងារធ្លាក់ចុះប៉ះពាល់ដល់សុខភាពផ្លូវចិត្ត

3 Key Steps to Analyze Business Performance

Image
Profitability (the ability to secure profits)Productivity (the ratio between management resources and produce outcomes Growth Potential (the ability to increase sales and profits in the future)

How to Improve Self Motivation

Image
Set goals Stay focused Do not procrastinate Share your goals Stay positive Reward yourself

How To Be Successful

Image
1. If you want to be successful, you have to make your COMPANY more successful. 2. If you want to make your company more successful, you have to increase PRODUCTIVITY. 3. If you want to increase productivity, you have to manage your resources with the LOWER costs.

៣ សំនួរដើម្បីឱ្យមានការអភិវឌ្ឍន៍ខ្លួន

Image
១. តើខ្ញុំស្ថិតនៅកន្លែងណាពេលនេះ? (Where am I now?) -តើជំនាញដែលខ្ញុំមានស្រាប់អ្វីខ្លះ?(Existing Skills) -តើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះ? (Strengths) -តើខ្ញុំមានចំណុចខ្សោយអ្វីខ្លះ? (Weaknesses) ២. តើខ្ញុំចង់ទៅណា? (Where do I want to go?) -តើអ្វីជាគោលបំណងពិតប្រាកដរបស់ខ្ញុំ? (Goals) -តើមានតម្រូវការជំនាញអ្វីខ្លះក្នុងថ្ងៃអនាគត? (Future Skills) ៣. តើខ្ញុំទៅដល់ទីនោះដោយរបៀបណា? (How am I going to get there?) -តើខ្ញុំត្រូវប្រើប្រាស់រយះពេលប៉ុន្មាន? (Timeline)

៣ ចំណុចដើម្បីបង្កើនផលិតភាពការងារ

Image
1. ពង្រីកការងារ (Expansion of Employment)
2. ធ្វើការងារជាក្រុម (Teamwork)
3. ការបែងចែកដោយយុត្តិធម៌ (Fair Distribution) រូបមន្តផលិតភាពការងារ (Productivity = Outputs ÷ Inputs)
- Inputs គឺជាការចំណាយទៅលើការផលិត ទីកន្លែង និងកម្លាំងពលកម្ម (Production, Facilities, Workers)
- Outputs គឺជាទិន្នផលដែលបានមកពីការផលិត ការប្រើសប្រាស់ទីកន្លែង និងការប្រើប្រាស់កម្លាំងពលកម្ម (Profit, Services, Products) ឧទាហរណ៍៖ អ្នកចំណាយទៅលើការផលិតអស់ច្រើន ប៉ុន្តែអ្នកទទួលបាននូវទិន្នផលតិច មានន័យថាផលិតភាពការងាររបស់អ្នកមានកម្រិតទាប (Low Productivity)។
ម្យ៉ាងវិញទៀត អ្នកចំណាយទៅលើការផលិតអស់ច្រើន ហើយបរិមាណទិន្នផលដែលអ្នកទទួលបានក៏ច្រើនដូចគ្នា ប៉ុន្តែគ្មានគុណភាព មានន័យថាផលិតភាពការងាររបស់អ្នកនៅតែទាបដ៏ដែល។  ក្នុងន័យនេះចង់បញ្ជាក់ថាផលិតភាពការងារ (Productivity) គឺជាការផលិតឱ្យមានគុណភាពប្រសើរជាងមុន ដោយមិនសំដៅទៅលើការផលិតឪ្យបានច្រើនជាងមុនឡើយ ពីព្រោះថាការផលិតបានច្រើនប៉ុន្តែគ្មានគុណភាព វាអាចជំរុញឱ្យមានការចំណាយកើនឡើង ដែលនាំឱ្យផលចំណេញធ្លាក់ចុះ។

លោក ឃឹម ផុន ៖ ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​

Image
លោក ឃឹម ផុន ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​By August 1, 2017 ភ្នំពេញ៖ ស្រពពេល សាសារៀន ចំណេះដឹងទូទៅនៅ តាម ស្ថាប័ន ឯកជនកំពុង រីកដុះដាល និង ប្រកួត ប្រជែង ជាបន្ដបន្ទាប់នាប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ។ សាសារៀន ចំណេះទូទៅនៃ ស្ថាប័នអប់រំ NTC Group ដែល មាន សាលារៀន ជាច្រើន ជាបុត្រសម្ព័ន្ធ មាន ដូចជា សាលាចំណេះទូទៅសុវណ្ណភូមិ ដែល កំពុង ទទួល បាន ការ គាំទ្រពី សំណាក់ប្រជាពលរដ្ឋ នៅ ភ្នំពេញ និង តាម បណ្ដា ខេត្ដ មួយ ចំនួន នៅ កម្ពុជា ។ ថ្ងៃ នេះ ពាណិជ្ជកម្ម កម្ពុជា បាន សម្ភាសន៍ លោក ឃឹម ផុន ប្រធាន នាយក ប្រតិបត្ដិ NTC Group អំពី មូល ហេតុ ដែល សាលា រៀន របនស់ លោក នៅ តែ បន្ដ ទទួល បាន ភាព ជោគជ័យ ដោយ មាន ការ គាំទ្រ យ៉ាង កុះករ ពី ប្រជាពលរដ្ឋ ដោយ បាន បញ្ចូន បុត្រ ធីតា របស់ ខ្លួន ទៅ សិក្សា នៅ សាលារៀន របស់ លោក ។ លោក ឃឹម ផុន បាន ថ្លែង ថា សាលាចំណេះទូទៅ ញ៉ូតុន ធីឡាយបាន ចាប់ ផ្ដើមបង្កើត នៅ អំឡុង ឆ្នាំ ១៩៩៦ ដោយ ទទួល បាន ជោគ ជ័យ រួច ម្ដងទៅហើយ ប៉ុន្ដែ ការ ធ្វើ អាជីវកម្ម តែង មាន ការ ប្រកួត ប្រជែង ញ៉ូតុន ធីឡាយ បាន ដំណើរ ការ មក ដល់ ឆ្នាំ ២០០៩ ដោយ កត្ដា ប្រកួត ប្រជែងខ្លាំង NTC Group ក៏ ចាប់ ផ្ដើម ពង្…

ទស្សនៈរបស់លោក Konosuke Matsushita

Image
ទស្សនៈរបស់លោក Konosuke Matsushita ស្ថាបនិកក្រុមហ៊ុន Panasonic ពាក់ព័ន្ធការគ្រប់គ្រងមនុស្ស លោកបានមានប្រសាសន៍ថា៖ ការមិនស្គាល់អំពីធម្មជាតិរបស់មនុស្សច្បាស់ វាគឺជាឧបសគ្គក្នុងការពិពណ៌នាពីលក្ខណៈសកម្មភាពថាជាមនុស្សល្អ “Without a clear understanding of human nature, it is difficult to characterize human activities as right.”



សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់រូប

Image
សម្លមួយឆ្នាំងត្រូវការនូវគ្រឿងផ្សំជាច្រើនមុខដើម្បីតម្រូវចិត្តអ្នកញាំគ្រប់រូប និងធានាបាននូវសុខភាពល្អ។ ថ្វីបើមានគ្រឿងផ្សំច្រើនក៏ពិតមែន ប៉ុន្តែចុងភៅចាំបាច់ត្រូវមានបទពិសោធន៍ខ្ពស់ ត្រូវចេះយល់ចិត្តអ្នកញាំ និងដឹងច្បាស់ថាកាលៈទេសៈ។  ជាបទពិសោធន៍សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់គ្នាបានឡើយ ដូច្នេះចុងភៅត្រូវត្រៀមអំបិល ស្ករ ក្រូចឆ្មា … ដើម្បីអ្នកញាំថែមថយតាមតម្រូវការជាក់ស្តែង។ អ្នកដឹកនាំមិនអាចធ្វើឪ្យមនុស្សទាំងអស់សប្បាយចិត្តក្នុងពេលតែមួយបានឡើយ ផ្ទុយទៅវិញអ្នកដឹកនាំត្រូវមានវិធីសាស្រ្តធ្វើឪ្យបុគ្គលិកក្រោមបង្គាប់ស្រលាញ់ការងារ និងចាត់ទុកកន្លែងធ្វើការដូចជារបស់ខ្លួន។ពេលបុគ្គលិកទាំងអស់យល់ថាគ្រប់យ៉ាងជារបស់ខ្លួន ហើយខ្លួនជាអ្នកទទួលខុសត្រូវទៀត ពេលនោះបញ្ហាទាំងឡាយត្រូវបានបញ្ចប់ គ្មានការតវ៉ា គ្មានការត្អូញត្អែរទៀតឡើយ ដោយហេតុថាបញ្ហាទាំងអស់គឺខ្លួនឯងជាអ្នកដោះស្រាយ តើត្រូវត្អូញត្អែរដាក់អ្នកណាទៀត?

តើអ្នកចង់មានសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារទេ?

Image
បើចង់មានសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារគឺត្រូវព្យាយាមកាត់បន្ថយការចង់បានរបស់អ្នកឪ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ពិតណាស់ការមានមហិច្ឆតាខ្ពស់គឺជាកម្លាំងជំរុញដ៏សំខាន់ ប៉ុន្តែវាក៏អាចធ្វើឪ្យអ្នកមានភាពឈឺចាប់បានដែរ។


សុភាសិតបុរាណចិនពោលថា

Image
សុភាសិតបុរាណចិនពោលថា៖ 
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយម៉ោង អ្នកអាចសម្រាកមួយស្របក់ (take a nap)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយថ្ងៃ អ្នកអាចទៅស្ទូចត្រី (go fishing)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយខែ អ្នកអាចរៀបអាពាហ៌ពិពាហ៌ (get married)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយឆ្នាំ អ្នកអាចចាំទទួលមរតក (inherit a fortune)
ប៉ុន្តែប្រសិនបើអ្នកចង់មានសុភមង្គលពេញមួយជីវិត អ្នកត្រូវជួយអ្នកដ៏ទៃ (help someone else)

What's life?

Image
ជីវិតអាចជួបនូវភាពស្មុកស្មាញជាច្រើន ប៉ុន្តែពេលខ្លះយើងត្រូវចេះធ្វើឪ្យមានភាពងាយស្រួល តាមរយៈការកែសម្រួលសេចក្តីត្រូវការ និងរបៀបនៃការគិតដើម្បីទទួលបាននូវសុភមង្គលក្នុងជីវិត។  Life can be stressful, but sometimes we simply need to adjust our expectations and thought processes in order to achieve happiness.

តើមូលហេតុអ្វីខ្លះធ្វើឪ្យលោក ឃឹម ផុន ឈប់ពិសារស្រា?

Image
មានមិត្តភត្រ្តភាគច្រើនសួរខ្ញុំថា ហេតុអ្វីឈប់ពិសារស្រាក្នុងវ័យកំពុងតែសប្បាយ? 
ចំលើយគឺគ្មានលុយ គេថាមិនអីទេចាំគេប៉ាវ ខ្ញុំថាអ្នកប៉ាវខ្ញុំពេលផឹងស្រា ប៉ុន្តែថ្លៃពេទ្យអ្នកណាចេញ? 
ខ្ញុំចូលចិត្តគិតពីផលប៉ះពាល់ (impacts) នៃការសម្រេចចិត្តច្រើនជាងការដោះស្រាយបញ្ហាចំពោះមុខ។


The Secrets to Succeed 

Image
គ្មានអាថ៌កំបាំងណាដើម្បីទទួលបានភាពជោគជ័យឡើយ វាគឺជាលទ្ធផលនៃការត្រៀមខ្លួន ការខិតខំប្រឹងប្រែងបំពេញការងារ និងការចេះស្វែងយល់ពីភាពបរាជ័យ។  There are no secrets to succeed. It is the result of preparation, hard work, and learning from failure.- Colin Powell

Investment in Education 

Image
ការវិនិយោគក្នុងការអប់រំ ទទួលបានការប្រាក់ល្អបំផុត។  An investment in education pays the best interest. - Benjamin Franklin

ជីវិតគឺប្រៀបដូចជាការជិះកង់

Image
ជីវិតគឺប្រៀបដូចជាការជិះកង់ ដើម្បីទប់លំនឹងបានអ្នកត្រូវតែធាក់វាទៅមុខជានិច្ច។  Life is like riding a bicycle. To keep your balance, you must keep moving. - Albert Einstein 

អ្នកត្រូវតែអត់ធ្មត់ "You Have to be Patient"

Image
ខ្ញុំក៏ចូលចិត្តសម្រេចគោលដៅឆាប់ដែរ ប៉ុន្តែបើស្ថានភាពតម្រូវឱ្យមានការអត់ធ្មត់ ខ្ញុំចាំបាច់ត្រូវតែអត់ធ្មត់ "I also prefer to reach my goals quickly, but if a situation requires patience, I have to be patient." ។  

ភាពខន្តីអាចនាំឱ្យមានការពន្យាពេលក្នុងការវិនិច្ឆ័យ បន្ទាប់មកដំណោះស្រាយដ៏ល្អមួយអាចកើតមានឡើង "Patience may delay the judgments then the best solution may appear." ។

៣ដំណាក់កាលនៃភាពជាអ្នកដឹកនាំ (Leadership)

Image
ឆ្លងតាមបទពិសោធន៍ការងារជាង២០ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញការដឹកនាំមានបីដំណាក់កាលធំៗ៖ ដំណាក់កាលទី១ (បទពិសោធន៍តិច១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃការដឹកនាំ (Style) បែបបញ្ជាច្រើនជាងការពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។  ដំណាក់កាលទី២ (បទពិសោធន៍មធ្យម៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការដឹកនាំ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។  ដំណាក់កាលទី៣ (បទពិសោធន៍ច្រើន១០ឆ្នាំឡើង)
ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារបែបជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជ…

ទស្សនៈអំពីការអប់រំ

Image
ការពង្រឹងគុណភាពអប់រំគឺត្រូវចាប់ផ្តើមពីកំរិតមូលដ្ឋានថ្នាក់ទី១ដល់ទី៩ (Basic Education) ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រព័ន្ធគ្រប់គ្រងការបង្រៀនរបស់គ្រូនិងការរៀនរបស់សិស្សឱ្យបានច្បាស់លាស់ការពង្រឺងនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រូបង្រៀនការគ្រប់គ្រងនិងការប្រើប្រាស់សម្ភារឧបទ្ទេសក្នុងការបង្រៀននិងរៀនការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងនិងវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្សនិងការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅតាមបរិបទសង្គមនិងសកលលោកទាំងមូល។
ការសាងសង់អគារខ្ពស់ឬទាបសំខាន់គឺគ្រឹះ (Foundation) ដ៏រាបណាយើងមានគ្រឹះរឹងមាំយើងអាចសង់បានតាមតម្រូវការយ៉ាងណាមិញការអប់រំដែលមានភាពខ្លាំងនៅក្នុងកំរិតដំបូងឬមូលដ្ឋានអាចនាំផលប្រយោជន៍ជាច្រើនរហូតដល់ថ្នាក់វិទ្យាល័យឧត្តមសិក្សានិងក្រោយឧត្តមសិក្សានិងជាពិេសសគុណភាពក្នុងការបំពេញការងារក្រោយពេលបញ្ចប់ការសិក្សា (Outcomes) ដែលអាចជំរុញឱ្យមានផលិតភាពខ្ពស់ (Productivity) នៅក្នុងក្រុមហ៊ុនឬស្ថាប័ននានានិងឈានដល់កំណើន GDP សំរាប់ប្រទេសជាតិទាំងមូល៕

BTVNews | ប្រធានបទ​៖ យុទ្ធនាការអំណាន​នៅ​សាលារៀន​ និង​ផ្ទះ | Part 2 | 23-02-2017

Image