Posts

Showing posts from March, 2017

អ្នកត្រូវតែអត់ធ្មត់ "You Have to be Patient"

Image
ខ្ញុំក៏ចូលចិត្តសម្រេចគោលដៅឆាប់ដែរ ប៉ុន្តែបើស្ថានភាពតម្រូវឱ្យមានការអត់ធ្មត់ ខ្ញុំចាំបាច់ត្រូវតែអត់ធ្មត់ "I also prefer to reach my goals quickly, but if a situation requires patience, I have to be patient." ។  

ភាពខន្តីអាចនាំឱ្យមានការពន្យាពេលក្នុងការវិនិច្ឆ័យ បន្ទាប់មកដំណោះស្រាយដ៏ល្អមួយអាចកើតមានឡើង "Patience may delay the judgements then the best solution may appear." ។

ប្រភព៖ ឃឹម ផុន

៣ដំណាក់កាលនៃភាពជាអ្នកដឹកនាំ (Leadership)

Image
ឆ្លងតាមបទពិសោធន៍ការងារជាង២០ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញការដឹកនាំមានបីដំណាក់កាលធំៗ៖ ដំណាក់កាលទី១ (បទពិសោធន៍តិច១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃការដឹកនាំ (Style) បែបបញ្ជាច្រើនជាងការពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។  ដំណាក់កាលទី២ (បទពិសោធន៍មធ្យម៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការដឹកនាំ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។  ដំណាក់កាលទី៣ (បទពិសោធន៍ច្រើន១០ឆ្នាំឡើង)
ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារបែបជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជ…

ទស្សនៈអំពីការអប់រំ

Image
ទស្សនៈអំពីការអប់រំ ការពង្រឹងគុណភាពអប់រំគឺត្រូវចាប់ផ្តើមពីកំរិតមូលដ្ឋានថ្នាក់ទី១ដល់ទី៩ (Basic Education) ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រព័ន្ធគ្រប់គ្រងការបង្រៀនរបស់គ្រូនិងការរៀនរបស់សិស្សឱ្យបានច្បាស់លាស់ការពង្រឺងនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រូបង្រៀនការគ្រប់គ្រងនិងការប្រើប្រាស់សម្ភារឧបទ្ទេសក្នុងការបង្រៀននិងរៀនការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងនិងវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្សនិងការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅតាមបរិបទសង្គមនិងសកលលោកទាំងមូល។
ការសាងសង់អគារខ្ពស់ឬទាបសំខាន់គឺគ្រឹះ (Foundation) ដ៏រាបណាយើងមានគ្រឹះរឹងមាំយើងអាចសង់បានតាមតម្រូវការយ៉ាងណាមិញការអប់រំដែលមានភាពខ្លាំងនៅក្នុងកំរិតដំបូងឬមូលដ្ឋានអាចនាំផលប្រយោជន៍ជាច្រើនរហូតដល់ថ្នាក់វិទ្យាល័យឧត្តមសិក្សានិងក្រោយឧត្តមសិក្សានិងជាពិេសសគុណភាពក្នុងការបំពេញការងារក្រោយពេលបញ្ចប់ការសិក្សា (Outcomes) ដែលអាចជំរុញឱ្យមានផលិតភាពខ្ពស់ (Productivity) នៅក្នុងក្រុមហ៊ុនឬស្ថាប័ននានានិងឈានដល់កំណើន GDP សំរាប់ប្រទេសជាតិទាំងមូល៕

ប្រភព៖ឃឹមផុន