Posts

Showing posts from September, 2017

តើបុគ្គលិកប្រភេទណាដែលអាចទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់?

Image
ប្រភេទបុគ្គលិកមានភាពស្មោះត្រង់ ភាពអត់ធ្មត់ មិនអួតក្អេងក្អាង និងមានផែនការជីវិតច្បាស់លាស់ប្រភេទបុគ្គលិកដែលមិនចូលចិត្តរត់ចោលបញ្ហា និងព្យាយាមផ្តល់ដំណោះស្រាយដ៏ប្រសើរជូនប្រធានប្រភេទបុគ្គលិកដែលមានឆន្ទះខ្ពស់ក្នុងការបំពេញការងារ និងជាប្រភេទមនុស្សយកការងារជាធំប្រភេទបុគ្គលិកមិនឆ្លៀតឱកាស មិនបង្កើតបក្សពួក និងមិនមានចេតនាដាក់សម្ពាធទៅលើប្រធានប្រភេទបុគ្គលិកមានការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបង្កើតឱកាសការងារថ្មីៗជាមួយក្រុមហ៊ុនរឺស្ថាប័ន  ជាទូទៅបុគ្គលិកម្នាក់ៗតម្រូវឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីទទួលបានឱកាសការងារផ្សេងៗ ប៉ុន្តែចំណុចសំខាន់ទាំងបីនេះនៅមិនទាន់ធានាបានថាអ្នកទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់ឡើយ ដ៏រាបណាអ្នកមិនទាន់មានលក្ខណៈពិេសសទាំងប្រាំខាងលើ។

ប្រភព៖ ឃឹម ផុន

ភាពខុសគ្នារវាងការដឹកនាំ និងការគ្រប់គ្រង

Image
ការគ្រប់គ្រង (Management) មានឆន្ទះចង់ឱ្យមនុស្សល្អ ដោយព្យាយាមបង្កើតគោលការណ៍ច្បាស់លាស់ និតិវិធីក្នុងការបំពេញការងារ និងស្តង់ដាការងារ ដើម្បីឱ្យអ្នកអនុវត្តទាំងឡាយមានភាពងាយស្រួល និងច្បាស់លាស់ក្នុងការធ្វើការ និងទទួលបាននូវលទ្ធផលល្អប្រសើរទៀតផង។ ការដឹកនាំ (Leadership) មានឆន្ទះចង់ឱ្យមនុស្សប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចទៅតាមគោលដៅដែលបានកំណត់ដូចមានចែងនៅក្នុងគោលការណ៍ និងស្តង់ដាការងាររបស់ស្ថាប័ននិមួយៗ។ អ្នកដឹកនាំប្រភេទយកការងារជាធំ (Task Oriented) ច្រើនមានភាពខ្លាំងពូកែផ្នែកខាងគ្រប់គ្រងច្រើនជាងការដឹកនាំ ដោយផ្តោតសំខាន់ទៅលើលទ្ធផលការងារ និងភាពច្បាស់លាស់ក្នុងការធ្វើការ។ អ្នកដឹកនាំប្រភេទយកមនុស្សជាធំ (People Oriented) ច្រើនមានភាពខ្លាំងពូកែក្នុងការដឹកនាំច្រើនជាងការគ្រប់គ្រង ដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តក្នុងការធ្វើអោយមនុស្សមានភាពសប្បាយរីករាយ និងចូលចិត្តស្វែងយល់ពីការចង់បានរបស់អ្នកដ៏ទៃ។  ថ្វីបើការគ្រប់គ្រង និងការដឹកនាំមានលក្ខណៈសម្បត្តិផ្សេងគ្នា ប៉ុន្តែអ្នកដឹកនាំម្នាក់ៗចាំបាច់ត្រូវមានទាំងពីរ (Leadership & Management) ដើម្បីដឹកនាំក្រុមហ៊ុន រឺស្ថាប័នមួយឱ្យទទួលបាននូវភាពជោគជ័យទាំងអតិថិជន បុគ្គលិក និងម្ចាស់អា…

ភាពបរាជ័យអាចកើតមានចំពោះអ្នកប្រសិនបើអ្នកជាមនុស្ស៣ប្រភេទនេះ

Image
ប្រភេទមនុស្សដឹងច្រើន ប៉ុន្តែធ្វើតិចប្រភេទមនុស្សចេះ ប៉ុន្តែមិនធ្វើប្រភេទមនុស្សធ្វើ លុះត្រាមានអ្នកចាំសរសើរ