បណ្តុះបណ្តាលបុគ្គលិកបានល្អពួកគេនឹងចាកចេញ ប៉ុន្តែថែរក្សាបុគ្គលិកឱ្យល្អពួកគេមិនចង់ទៅ (Train Vs.Treat )


ទស្សនៈផ្ទាល់ខ្លួន៖ 

ដើម្បីជំរុញផលិតភាពការងារ ក្រុមហ៊ុនចាំបាច់ត្រូវតែធ្វើការបណ្តុះបណ្តាលបុគ្គលិកទៅតាមជំនាញនិមួយៗ ដោយហេតុថាការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកគឺជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។  

បុគ្គលិកទទួលបានការបណ្តុះបណ្តាលពេញលេញ និងត្រឹមត្រូវមិនប្រាកដថាក្រុមហ៊ុនទទួលផលិតភាពការងារច្រើនជាងមុនឡើយ ដ៏រាបណាបុគ្គលិកទាំងនោះមិនទាន់ទទួលបានការថែរក្សានិងយកចិត្តទុកដាក់សមរម្យ។ 

ក្រុមហ៊ុនថែរក្សាបុគ្គលិក ប្រៀបបានដូចឪពុកម្តាយចិញ្ចឹមកូនអញ្ចឹងដែរ ផ្តើមដំបូងពីការផ្តល់កំណើត រហូតដល់ពេលកូនៗមានគ្រួសារនិងជោគជ័យក្នុងជិវិត។ ចំពោះក្រុមហ៊ុនក៏ដូចគ្នាដែរ រាប់ចាប់តាំងពីការជ្រើសរើសចូលដំបូង បណ្តុះបណ្តាលបន្ថែម ថែរក្សាឱ្យបានល្អ និងធ្វើឱ្យបុគ្គលិកជោគជ័យជាមួយក្រុមហ៊ុន។ 

ការគ្រប់គ្រងនិងការដឹកនាំបុគ្គលិកគឺជារឿងមួយដ៏លំបាកនិងស្មុកស្មាញបំផុតនៅក្នុងក្រុមហ៊ុននិមួយៗ ប៉ុន្តែក្រុមហ៊ុនត្រូវតែហ៊ានប្រឈមជាមួយបញ្ហានេះ ដោយសារគុណភាពរបស់ផលិតផល/សេវាកម្មគឺពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ។
[We Love, We Care, We Share]

Comments

Unknown said…
TEACHER, I DO LIKE YOUR STATEMENTS. I HAVE LEARNED AND GROWN A LOT SINCE I STARTED WORKING IN NTC GROUP.
Khim Phon said…
I am delighted to hear that. Thanks!

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

គុណតម្លៃទាំង៩របស់នាយក/នាយិកាសាលា

គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា

How to Improve Your School

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

តើបុគ្គលិកមានប៉ុន្មានប្រភេទ?

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

The 6 habits of highly effective school leadership