Posts

Showing posts from January, 2019

គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា

Image
ការចែករំលែកសម្រាប់ឆ្នាំ២០១៩ លេខ០០១ ………………………………………………………………………………………… ទស្សនផ្ទាល់ខ្លួនចំពោះការពង្រឹងគុណភាពអប់រំ ! គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា។ ជាការពិត ការងារអប់រំត្រូវការពេលវេលានិងការចូលរួមពីផ្នែកពាក់ព័ន្ធដូចជាសាលារៀន សិស្សានុសិស្ស គ្រួសារ និងសង្គម ប៉ុន្តែការរៀបចំកម្មវិធីសិក្សា និងអនុវត្តន៍កម្មវិធីសិក្សា គឺជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ដើម្បីធានាបានគុណភាពអប់រំ និងឈានដល់ការមានប្រភពធនធានមនុស្សសម្រាប់បំពេញតម្រូវការការងារក្នុងសង្គមទាំងមូល។   ការៀបចំកម្មវិធីសិក្សាមួយឱ្យបានល្អ គឺត្រូវផ្តើមចេញពីការជជែកគ្នារវាងផ្នែកចំណេះទូទៅ (K-12) ផ្នែកឧត្តមសិក្សា (University) និងសហគ្រាស / ក្រុមហ៊ុន (Industrial) ដោយតំរូវឱ្យអ្នកបង្កើតគោលនយោបាយអប់រំ (Policy Makers) ដឹងច្បាស់អំពីតំម្រូវការទីផ្សារ ដំណើរការនៃការបណ្តុះបណ្តាល / អប់រំសិស្សានុសិស្សចាប់តាំងពីកំរិតមូលដ្ឋានរហូតដល់ឧត្តមសិក្សា និងការវិវឌ្ឍន៍ជាសកល។   មានកម្មវិធីសិក្សាល្អនៅមិនទាន់ធានាបានគុណភាព ប្រសិនបើការអនុវត្តរបស់បុគ្គលិកគ្រូបង្រៀនមិនបានត្រឹមត្រូវ។ បុគ្គលិកគ្រូបង្រៀនគឺជា