Posts

Showing posts from July, 2019

សិក្ខាសាលាបង្រៀនមនុស្សឱ្យពូកែនិយាយ កន្លែងធ្វើការបង្រៀនមនុស្សឱ្យពូកែធ្វើ

Image
សិក្ខាសាលាបង្រៀនមនុស្សឱ្យពូកែនិយាយ កន្លែងធ្វើការបង្រៀនមនុស្សឱ្យពូកែធ្វើ។  ជោគជ័យ...ៗ ក្លាយជាសេដ្ឋី...ៗ អ្នកមានឆាប់...ៗ ជាពាក្យកំពុងពេញនិយមក្នុងសិក្ខាសាលា ហើយពាក្យទាំងនេះមិនត្រូវបានប្រើប្រាស់ច្រើននៅកន្លែងធ្វើការឡើយ។  មនុស្សចង់ជោគជ័យកំពុងព្យាយាមចំណាយពេលចូលរួមក្នុងសិក្ខាសាលា ស្របពេលអ្នកជោគជ័យពិតប្រាកដរកពេលធ្វើការមិនបាន។  ការមានផ្នត់គំនិតវិជ្ជមាន (positive mindset) គឺជារឿងល្អនិងត្រឹមត្រូវ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើចាំបាច់បំផុតនោះគឺការកសាងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈការអប់រំដ៏ត្រឹមត្រូវ និងការប្រឡូកការងារជាក់ស្តែងច្រើនឆ្នាំ។  ក្រុមហ៊ុនកំពុងស្វែងរកអ្នកចេះធ្វើការងារពិតប្រាកដ ហើយក្រុមហ៊ុនក៏នឹងមិនជួលអ្នកពូកែចាំទ្រឹស្តីរបស់បុគ្គលជោគជ័យពិតប្រាកដដែរ៕ [We Love, We Care, We Share]