Posts

Showing posts from January, 2021

បន្តអភិវឌ្ឍខ្លួន បន្តអភិវឌ្ឍស្ថាប័ន

Image
ស្ថាប័នមិនអាចរីកលូតលាស់ ប្រសិនបើបុគ្គលិកមិនមានការអភិវឌ្ឍខ្លួន និងមិនមានក្តីសុបិន្ត ឬចក្ខុវិស័យវែងឆ្ងាយចំពោះការងារដែលខ្លួនកំពុងធ្វើ។  ស្ថាប័ន មួយអាចជួបឧបសគ្គ ប្រសិនបើបុគ្គលិកព្យាយាមដើរលើផ្លូវខុស និងមិនចង់ចូលរួមអភិវឌ្ឍស្ថាប័នរបស់ខ្លួន។ រសជាតិឆ្ងាញ់នៃសម្ល   មិនអាស្រ័យទៅលើសាច់ច្រើននោះទេ គឺអាស្រ័យទៅលើគ្រឿងផ្សំ និងវិធីសាស្រ្តនៃការចំអិនរបស់ចុងភៅ។  ស្ថាប័នប្រៀបបានទៅនឹងសម្លមួយឆ្នាំងអញ្ចឹងដែរ ហើយបុគ្គលិកគឺជាគ្រឿងផ្សំ ចំណែកវិធីសាស្រ្តនៃការចំអិនប្រៀបទៅនឹងរបៀបនៃការបំពេញការងារប្រចាំថ្ងៃ។   អ្នកមិនគួរត្អូញត្អែរថាសម្លមិនឆ្ងាញ់ ស្របពេលដែលអ្នកគឺជាចុងភៅ បុគ្គលិកមិនគួរនិយាយថាស្ថាប័នទន់ខ្សោយ   ស្របពេលដែលបុគ្គលិកមិនបន្ត អភិវឌ្ឍខ្លួន៕