៣ដំណាក់កាលរបស់បុគ្គលិក

  • ទី១ (បទពិសោធន៍ ១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃធ្វើការបែបបញ្ជាច្រើនជាងពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីអ្នកដទៃច្រើន។ 
  • ទី២ (បទពិសោធន៍ ៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់គោលដៅច្បាស់លាស់ក្នុងការងារ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនដើម្បីយល់ពីអ្នកដទៃ ចង់ឃើញសមិទ្ធផលការងារល្អសម្រាប់លើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។ 
  • ទី៣ (បទពិសោធន៍ ១០ឆ្នាំឡើង) ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តផ្ទេរការងារអោយអ្នកដទៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ទៅលើការងារជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជំរុញនិងលើកទឹកចិត្តឳ្យមានប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារ ចង់កំណត់ទិសដៅច្រើនជាងដឹកនាំសកម្មភាព និងចង់ឳ្យមានតុល្យភាពជិវិត និងការងារ។ 

Comments