ភារកិច្ចរបស់នាយកសាលា
1. ការងាររដ្ឋបាល
- កសាងផែនការការងារប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
- បែងចែកភារកិច្ចដល់បុក្គលិកក្រោមឪវាទ
- រៀបចំបរិស្ថាន សោភ័ណភាព និងសណ្តាបធ្នាប់
- រៀបចំនិងដឹកនាំការប្រជុំប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
- រៀបចំអោយមានការបណ្តុះបណ្តាលក្នុងនិងក្រៅ
- ធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាស់ក្នុងសាលា
- គ្រប់គ្រងមូលដ្ឋានសម្ភារជៀសវាងការខ្ជះខ្ជាយ
2. ការងារបច្ចេកទេសគរុកោសល្យ
- ជាទីប្រឹក្សាគរុកោសល្យ
- ត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សាគ្រប់ថ្នាក់
- ចូលរួមបំប៉នគ្រូបង្រៀនតាមរយៈទស្សនកិច្ចថ្នាក់រៀន
- សហការជាមួយគ្រូពង្រឹងគុណភាពបង្រៀន&រៀន
- ជំរុញការប្រជុំបច្ចេកទេសមានរបៀបវារៈច្បាស់លាស់
- លើកទឹកចិត្តគ្រូស្រាវជ្រាវរកវិធីសាស្រ្តបង្រៀនថ្មីៗ
- រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សប្រចាំឆមាស ឆ្នាំ
3. ការងារទំនាក់ទំនង
- នាយករង នាយិការង អ្នកសម្របសម្រួល
- គ្រូបង្រៀន និងបុគ្គលិកគាំទ្រ
- សិស្សានុសិស្ស
- មាតាបិតា អ្នកអាណាព្យាបាលសិស្ស
- អាជ្ញាធរដែនដី
- ស្ថាប័នពាក់ព័ន្ធនានា
4. នាយកសាលាទាំងអស់ត្រូវចងចាំថា
- ការគ្រប់គ្រងការបង្រៀននិងរៀនគឺជាភារកិច្ចចម្បងរបស់នាយកសាលា
- នាយកសាលាមិនត្រូវឃុំខ្លួនឯងក្នុងទីចាត់ការដោយមិនបានទៅមើលការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្សអោយបានញឹកញាប់
- នាយកសាលាល្អ គឺជាគ្រូល្អ និងជាអ្នករដ្ឋបាលល្អ
Comments