Skip to main content
១៥ចំណុចរបស់នាយកសាលាល្អ
- ចងចាំជានិច្ចថាគ្រូបង្រៀនគឺជាអ្នកធ្វេីឲ្យសាលាមានគុណភាពមិនមែនកម្មវិធីសិក្សាទេ
- ឆ្លៀតឱកាសក្នុងការស្វែងរកគ្រូល្អពីខាងក្រៅ និងបន្តថែរក្សាគ្រូល្អដែលមានស្រាប់
- បន្តច្រោះចេញនូវគំនិតអវិជ្ជមាន និងចែករំលែកការគិតបែបវិជ្ជមាន
- ទទួលខុសត្រូវចំពោះសកម្មភាពការងាររបស់ខ្លួន និងផ្នែកផ្សេងៗទៀតនៅក្នុងសាលាទាំងមូល
- ផ្តោតសំខាន់ទៅលេីបពា្ហក្នុងការសិក្សារបស់សិស្សដោយមានទស្សនៈវិស័យជាសាលាស្តង់ដារ
- មានភក្តីភាពចំពោះសិស្ស គ្រូបង្រៀន បុគ្គលិក និងសាលាដោយមានក្តីរំពឹងថាភាពស្មោះត្រង់នឹងទទួលបានមកវិញ
- ក្រោយពេលធ្វេីការសម្រេចចិត្តរួច បន្តសួរខ្លួនឯងថាតេីមានទំនុកចិត្តខ្លាំងទៅលេីបុគ្គលិកណាជាង ហេីយត្រូវចាត់ទុកបុគ្គលិកទាំងអស់ជាមនុស្សល្អដូចគ្នា
- រកវិធីសាស្រ្តជាជំហានៗដេីម្បីកែឆ្នៃបុគ្គលិកឲ្យប្រសេីរ ឬជម្រុះចោលបុគ្គលិកដែលមានភាពអវិជ្ជមាន និងគ្មានប្រសិទ្ធភាពការងារ
- មានភាពច្បាស់លាស់ចំពោះបុគ្គលិកដោយអាចកំណត់បានថាគេជានណា គេធ្វេីអ្វីខ្លះ
- បង្កេីតបរិយាកាសវិជ្ជមាននៅក្នុងសាលាដោយមានការគោរព និងផ្តល់តម្លៃគ្នាជាពិសេសយល់ច្បាស់អំពីឥទ្ធិពលនៃការសរសេីរនិងការលេីកទឹកចិត្ត
- គិតដោយប្រុងប្រយ័ត្នក្នុងការអនុវត្តន៍យុទ្ធសាស្រ្តពង្រឹងគុណភាពគ្រូបង្រៀនដេីម្បីឆ្លេីយតបគោលដៅរបស់សាលា
- មានគំនិតក្នុងការផ្លាស់ប្តូរ និងយល់ច្បាស់អំពីកម្លាំងនៃការផ្លាស់ប្តូរ
- ដឹងអំពីពេលវេលាដែលត្រូវផ្តោតអារម្មណ៍ទៅលេីអកប្បកិរិយារបស់បុគ្គលិកមុនពេលមានជំនឿ
- ខំប្រឹងធ្វេីការ និងមានការលះបង់ខ្ពស់ក្នុងការរក្សាទំនាក់ទំនងល្អដេីម្បីជៀសវាងការប៉ះពាល់ផ្លូវអារម្មណ៍ ឬការបែកបាក់ណាមួយដែលអាចកេីតឡេីង
- កំណត់ការរំពឹងទុកច្បាស់លាស់នៅពេលចាប់ផ្តេីមឆ្នាំសិក្សាថ្មី និងធ្វេីការតាមដានអំពីដំណេីការវិវត្តជាបន្តបន្ទាប់
Comments